គ្រោះរីងរាំង ឆ្នាំ ២០១៦ មិនធ្លាប់មានក្នុងរង្វង់ ១០០ ឆ្នាំ

ប្រជាពលរដ្ឋមានទឹកទទួលទានហើយ ក៏ត្រូវបន្តស្តារ និងជីកស្រះ អណ្តូង ផ្អាកការប្រជុំនៅភ្នំពេញ ទុកអោយអភិបាលខេត្តដឹកនាំការងារ រដ្ឋមន្ត្រី និងក្រសួងចុះមូលដ្ឋាន ថ្ងៃ ០៣ ឧសភា ២០១៦, ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ២០១៦/២០៣០, សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា ថ្វីបើក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ ភ្លៀងបានធ្លាក់​ក្នុងតំ​បន់​មួយចំនួន លាយ​ឡំដោយគ្រោះថ្នាក់បណ្តាលពីខ្យល់កន្ត្រាក់ផង យុទ្ធនាការដោះស្រាយទឹកទទួលទាន​សម្រាប់ប្រជា​ពលរដ្ឋ​មិនទាន់នឹងចប់ទេ។ ​យុទ្ធនាការនេះនឹងបន្តលាតសន្ធឹងទូទាំងប្រទេស លុះត្រាតែ​ប្រជាជនមានទឹកទទួល​ទាន​​គ្រប់​គ្រាន់ ទើបយុទ្ធនាការនេះអាចដកថយ។ សម្តេចតេជោ ណែនាំថា ទីដែលមានទឹកប្រើប្រាស់​ដោយ​សារតែការធ្លាក់ភ្លៀង ត្រូវ​បង្វែរសកម្មភាពនៅទីនោះពីការផ្គត់ផ្គង់ទឹកតាមផ្ទះ នៅក្នុងតំបន់​កំពុង​ខ្វះ​ខាតទឹក ទៅជាសកម្មភាព​ជីក​អណ្តូង​ថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងស្តារប្រឡាយ ដើម្បី​ត្រៀមលក្ខណៈ​បង្ការដោះស្រាយ​បាតុ​ភូតបែបនេះ នៅឆ្នាំក្រោយៗទៀត។ សម្តេចតេជោ វាយ​តម្លៃថា នេះជាមហន្តរាយមិនធ្លាប់មានក្នុងរង្វង់ ១០០ ឆ្នាំនៅក្នុងប្រទេសកម្ពុជា ហើយ​បាន​ផ្តល់នូវមេ​រៀន​ធំណាស់ បន្ទាប់ពីជំនន់​សហ​ស្សវត្សរ៍ គឺជំនន់ឆ្នាំ ២០០០ ដែលនាំអោយការធ្វើផ្លូវ ការ​ធ្វើ​ស្ពាន​ ការធ្វើ​សា​លារៀន ការ​ធ្វើ​វត្តអារាម ត្រូវគិតពីកំពស់ទីតាំងអោយខ្ពស់ជាងទឹកជំនន់។ មេរៀន​គ្រោះ​រាំងស្ងួតឆ្នាំនេះ  ផ្តល់មេរៀនថា ត្រូវជីកអណ្តូងឲ្យជ្រៅជាងដង្ហើមទឹក នៅឆ្នាំ … Continue reading គ្រោះរីងរាំង ឆ្នាំ ២០១៦ មិនធ្លាប់មានក្នុងរង្វង់ ១០០ ឆ្នាំ